នៅថ្ងៃទី ២៧ ខែមីនា រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាលើលិខិតមួយចំនួនក្នុងការទទួលទិញថាមពលអគ្គិសនីបន្ថែមពីប្រទេសថៃប្រមាណ ១០០មេហ្គាវ៉ាត់ ,ប្រទេសឡាវ និង ប្រទេសវៀតណាម ចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ ដើម្បីយកមកផ្គត់ផ្គង់ក្នុងទីក្រុងភ្នំពេញ

ដែលពេលនេះ យើងកំពុងតែខ្វះខាតភ្លើងប្រើប្រាស់ប្រមាណជាង ៤០០ មេហ្គាវ៉ាត់។ នៅថ្ងៃស្អែក ថ្ងៃទី ២៨ មីនា សម្តេចតេជោ មានគម្រោងជួបជាមួយគណប្រតិភូមកពីប្រទេសតួគី ដើម្បីចរចារក្នុងការនាំនាវាផ្ទុកម៉ាស៊ីភ្លើងដើរដោយប្រេងខ្មៅចូលរមកាន់រាជធានីភ្នំពេញ ដែលអាចផ្តល់ថាម ពលអគ្គិសនីបានប្រមាណ ២០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ភ្លើងរយៈពេល ៣ឆ្នាំ ទម្រាំយើងមានអគ្គីសនីគ្របគ្រាន់ប្រើប្រាស់ឡើងវិញ។ តាមពិតទៅយើងបានកសាងវារីអគ្គីសនីមួយចំនួនហើយ ប៉ុន្តែដោយសារឆ្នាំនេះមានគ្រោះរាំងស្ងួត ទើបធ្វើឲ្យខ្វះខាតទឹកផ្តល់ឲ្យទំនប់វារីគ្គិសនី ទើបយើងជួបប្រទះបញ្ហានេះតែម្តង។ ទន្ទឹមនឹងនេះដែរ គឺ ដោយសារវិស័យសំណង់របស់យើងបានកើនឡើងប្រមាណ ៧០០% បើប្រៀបធៀបនៅខែ មករា និងកុម្ភៈ ឆ្នាំ២០១៨។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ ប្រសិនបើមានការដាច់ភ្លើង។ សម្តេចតេជោ បានអំពាវនាវដល់អាជីវករលក់ម៉ាស៊ីនភ្លើង សុំកុំដំឡើងថ្លៃខ្ពស់ពេក ដើម្បីសម្រួលដល់ការប្រើប្រាស់ភ្លើងរបស់ប្រជាពលរដ្ឋយើង៕