នៅថ្ងៃទី ០៤ មេសា ក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងថា ចាប់ពីថ្ងៃទី ១២-១៨ ខែ មេសា ឆ្នាំ២០១៩ (រយៈពេល ៧ថ្ងៃ) គឺសាលារាជធានីភ្នំពេញ

បានត្រៀមរថយន្តក្រុង ១២០ គ្រឿងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករកម្មការនីជិះធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាលខេត្តនានា និងពីតាមបណ្តាខេត្តមកកាន់ភ្នំពេញវិញ ដោយមិនគិតថ្លៃ (Free) នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ រថយន្តទាំងអស់នឹងចេញដំណើរតាមផ្លូវជាតិសំខាន់ៗមួយចំនួនដូចជាៈ ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២ ,ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ដែលនឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។ * ផ្លូវជាតិលេខ១ (ភ្នំពេញ-កណ្តាល-ស្វាយរៀង) ចំនួន ៥គ្រឿង និង (ភ្នំពេញ-កណ្តាល-ព្រៃវែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។ * ផ្លូវជាតិលេខ២ (ភ្នំពេញ-តាកែវ) ចំនួន ៥គ្រឿង។ * ផ្លូវជាតិលេខ៣ (ភ្នំពេញ-កែប) ចំនួន ៥គ្រឿង និង(ភ្នំពេញ-កំពត) ចំនួន៥គ្រឿង សរុបចំនួន ១០គ្រឿង។ * ផ្លូវជាតិលេខ៤ (ភ្នំពេញ-កំពង់ស្ពឺ) ចំនួន៣គ្រឿង និង (ភ្នំពេញ-ក្រុងព្រះសីហនុ) ចំនួន៧គ្រឿង សរុប ១០គ្រឿង។ * ផ្លូវជាតិលខេ៥ (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) ចំនួន ៥ គ្រឿង , (ភ្នំពេញ-ពោធិសាត់) ចំនួន១០គ្រឿង, (ភ្នំពេញ-បាត់ដំបង) ចំនួន ១៥គ្រឿង និង (ភ្នំពេញ-បន្ទាយមានជ័យ) ចំនួន ១៥គ្រឿង សរុប ៤៥គ្រឿង។ * ផ្លូវជាតិលេខ៦ (ភ្នំពេញ-កំពង់ធំ) ចំនួន ៥គ្រឿង , (ភ្នំពេញ-សៀមរាប) ចំនួន ១៥គ្រឿង សរុប ២០គ្រឿង។ * ផ្លូវជាតិលេខ៦ និងលេខ៧ (ភ្នំពេញ-កំពង់ចាម) ចំនួន៥គ្រឿង (ភ្នំពេញ-ខេត្តត្បូងឃ្មុំ) ចំនួន ៥គ្រឿង សរុប ១០ គ្រឿង។ * ផ្លូវជាតិលេខ ៦ និងលេខ៨ (ភ្នំពេញ-ក្រចេះ)ចំនួន ៥គ្រឿង និង(ភ្នំពេញ-ស្ទឹងត្រែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។ ចំពោះនៅទីក្រុងភ្នំពេញវិញ គឺបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយជិះរថយន្តក្រុងដោយមិនគិតថ្លៃក្នុងរយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃទី ១២-១៨ ខែមេសា ឆ្នាំ២០១៩ គឺមានទាំងសេវារថយន្តក្រុង និងសេវាដឹកជញ្ជូនតាមកាណូត។ សម្តេចតេជោ ហ៊ុន សែន តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយសេចក្តីសុខរបស់ប្រជាពលរដ្ឋគឺជាបំណងប្រាថ្នារបស់សម្តេចប្រមុខដឹកនាំ៕