ម៉ោង១២ថ្ងៃត្រង់ម៉ោងនៅ ហ្សឺណែវត្រូវនឹងម៉ោង៥ល្ងាច ម៉ោងនៅភ្នំពេញខ្ញុំនឹងដឹកនាំគណ:ប្រតិភូកម្ពុជាធ្វើមាតុភូមិ និវត្តន៍។

បើគ្មានអ្វីប្រែប្រួលទេខ្ញុំនឹងទៅដល់ ភ្នំពេញនៅម៉ោង៧ព្រឹកថ្ងៃទី៦ខែ កក្កដាស្អែកនេះបន្ទាប់ពីនៅលើ អាកាសប្រមាណ១៣ម៉ោង។ សំណាងល្អស្អែកនេះចំថ្ងៃសៅរិ៍ ជាថ្ងៃឈប់សម្រាក។សង្ឃឹមថាមិន មានកិច្ចការបន្ទាន់ណាមួយតម្រូវ ឱ្យខ្ញុំដោះស្រាយនោះទេដែលអាចផ្តល់ឱកាសឱ្យខ្ញុំបានសម្រាក ដូចអ្នកធ្វើការផ្សេងទៀតដែរ។ អរគុណបងប្អូនជនរួមជាតិនិងកូនៗ ជានិស្សិតខ្មែរដែលកំពុងរស់នៅ និងរៀនសូត្រនៅអឺរ៉ុបដែលបាន មកសួរសុខទុក្ខនិងសំណេះសំណាលជាមួយខ្ញុំកាលពីម្សិលមុិញនេះ៕