បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ ក្រុមការងារកែលម្អ និងពង្រីកផ្លូវជាតិលេខ ៦ ពី ស្គន់ ទៅ សៀមរាប បានបង្កើនល្បឿនសាងសង់ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជិវករ និងទេសចរអោយទាន់រដូវបុណ្យទាន។

 រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បន្តខិតខំជំរុញការកែលម្អ និងសាងសង់ ផ្លួូវថ្នល់តូចធំ និងស្ពានទាំងនៅក្នុងទីក្រុង និងតាមបណ្តាខេត្តនានា ដើម្បីប្រជាពលរដ្ឋកាន់តែងាយស្រួលទាំងក្នុងការធ្វើដំណើរ និងក្នុងការប្រកបការងារប្រចាំថ្ងៃ។ មានស្ពានផ្លូវ គឺផ្តល់ក្តីសង្ឃឹម និង ឱកាសកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

សូមបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់ចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ជាតិរបស់យើង បើកបរដោយមានការអធ្យាស្រ័យខ្ពស់ និងគោរច្បាប់ចរាចរណ៍គ្រប់ៗគ្នា៕