ការអប់រំកូនចៅឱយប្រកបដោយគន្លងធម៌ មានការអប់រំខ្ពស់គឺជាបំណងធំបំផុតរបស់ មាតាបិតានិងអាណាព្យាបាលគ្រប់រូប។ ការចែកទ្រព្យសម្បតិ្តជាមាស ប្រាក់ ជា ចលនទ្រព្យឬជាអចលនទ្រព្យជារឿងមួយ ហើយប្រសិនយើងមាន តែការចែកតម្រិះ វិជា្ជសំខាន់ជាងចែកទ្រព្យសម្បតិ្តទៅទៀត។

លុយកាក់អាចចាយវាយអស់ អាចភ្លើងឆេះឬ បាត់បង់។ល។តែតម្រិះវិជ្ជាមិនអាចមានអ្នកណា លួចប្លន់ឬបំផ្លាញបានឡើយ។មាតាបិតាឬ អាណាព្យាបាលមិនថាមានឬក្រនៅទីក្រុង ឬជនបទត្រូវខិតខំជំរុញកូនចៅឱយរៀនសូត្រ។ រឿងដែលគួរឱយកត់សំគាល់នូវពេលនេះគឺ ឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួន ឯងបែរជាជក់គ្រឿងញៀន ឪពុកជានគរបាល ចរាចរណ៍តែកូនខ្លួនឯងរំលោភច្បាប់ចរាចរណ៍។ល។ហើយរឿងដែលសំខាន់ជាងទៀត គឺឪពុកឬម្តាយបំផ្លាញអនាគតកូនខ្លួនឯងតាម រយះសកម្មភាពមិនគប្បីដែលសង្គមស្អប់ខ្អើម ដូចជាល្បែងសុីសង លួច ប្លន់ ជួញដូរគ្រឿង ញៀន ស្រី ញី ប្រុសឈ្មោល សហាយស្មន់។ល។ដែលធ្វើឱយកូនៗកំពុងរៀនបាក់ទឹកចិត្ត និងខ្មាស់អៀន។ ចូរខិតខំទាំងអស់គ្នាដើម្បីជាតិយើងរុងរឿង គ្រួសារមានសុភមង្គល កូនចៅយើងមាន ចំណេះដឹងនិងមានគុណធម៌ខ្ពស់៕