នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅការងាឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ។

នៅព្រឹកថ្ងៃទី ២៥ កុម្ភះនេះ សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាត និងសម្ពោធអាគារ មរតកតេជោ នៃក្រសួងបរិស្ថាន។

នៅព្រឹកថ្ងៃទី ២៥ កុម្ភះនេះ នៅក្រសួងបរិស្ថាន សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសន្និបាត និងសម្ពោធអាគារមរតកតេជោ នៃក្រសួងបរិស្ថាន ដែលនឹងចាប់ផ្តើមនៅម៉ោង ៨:៣០ នាទីព្រឹកបន្តិចទៀតនេះ។

នៅក្រោមម្លប់សន្តិភាព កម្ពុជាកាន់តែទាក់ទាញបាននូវវិនិយោគទុនបរទេសដែលយើងកំពុងឃើញមាននៅក្នុងប្រទេស រួមទាំងសារមន្ទីរខ្នាតធំ (Angkor Panorama Museum) នៅទីក្រុងសៀមរាប ដែលកំពុងទាក់ទាញទេសចរណ៌ជាតិ និងអន្តរជាតិជាច្រើន។

ទីក្រុងរីកចម្រើន ប្រជាពលរដ្ឋមានការងារ និងមានជីវភាពរស់នៅកាន់តែធូរធារប្រសើរឡើ នៅក្រោមម្លប់សុខសន្តិភាព នឹងអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលបានផ្តល់នូវសុខសន្តិភាព និងឱកាសគ្រប់យ៉ាងដល់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវផលប្រយោជន៌ពីសង្គមជាតិ៕