នៅវិមានសន្តិភាព វេលាម៉ោង ៣:៣០ រសៀលថ្ងៃទី១ មិនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីបិទ សន្និបាតបូកសរុបការងារបញ្ចូនកងកម្លាំងកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ (UN) រយៈពេល១០ឆ្នាំ ២០០៦-២០១៦៕

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០១ មិនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតអោយលោក Norio Yamaguchi ប្រធានអង្គការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ស្រឡាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន គឺស្រឡាញ់ការរីកចម្រើន និងសន្តិភាពយូរអង្វែងនៅកម្ពុជា។ សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលដែលមានសមត្ថភាព និងបទពិសោធន៌ដឹកនាំប្រទេសយូរឆ្នាំមកហើយ។

នៅព្រឹកថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ពិតជារីករាយនៅដើមសប្ដារហ៍ ដែលខ្ញុំមកខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារមួយចំនួនក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។