សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅថ្ងៃស្អែកទី ២២ មិថុនា នេះ ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (34th ASEAN Summit) នៅប្រទេសថៃស្តីពីការពង្រឹងមិត្តភាពដើម្បីនិរន្តរភាពនៃការរីកចម្រើន។

នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញជួបជាមួយ លោក អគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជាដែលផុតអាណត្តិបេសកកម្មរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ លោក Wang Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន

នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Ingo Karsten អគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានចប់អណត្តិបេសកកម្មការងារនៅកម្ពុជា។

នៅល្ងាចថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្តិភាពហេីយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី(Hungary)

នៅជាង៣ម៉ោងទៀតខ្ញុំនិង ដឹកនាំប្រតិភូធ្វើមាតុភូមិនិវត្តន៍ទៅ កាន់កម្ពុជាយើងវិញដែលយន្តហោះគ្រោងចុះចតនៅម៉ោង៥ ល្ងាចម៉ោងនៅភ្នំពេញ។